អាហារបួស

អាម៉ុក តៅហ៊ូ

 
គ្រឿងផ្សំ

 ១. ស្លឹកគ្រៃ (២ ឬ ៣គល់ ហាន់តូចៗ), ល្មៀត និង ខ្ជាយ ​(៥០ ម.ក), ខ្ទឹមស (៥ ទៅ ១០ កំពឹស) ៈ កិន

ឬ បុកចូលគ្នាទាំងអស់ លើកលែងតែខ្ទឹមសដាក់បុកក្រោយគេ។

២. តៅហ៊ូ (៣ ទៅ៥ដុំ កាត់ជាដុំតូចៗល្មម)

៣. ស្លឹក ញ (១០ ទៅ១៥សន្លឹក) ៈ ហាន់ជាសរសៃតូចៗល្មម

៤. ខ្ទិះដូង (ពូតយកទឹកទី១ ២.៥ ម.ល)

៥. ស្ករ និង អំបិល ឲ្យសមល្មម

៦. ម្ទេសក្រហមក្រៀម (យកគ្រាប់ចេញ) ៈ បុក ឬ ចិញ្ច្រាំទាល់តែម៉ត់

៧. ស្លឹកចេកទុកខ្ចប់ ដើម្បីចំហុយ


 

របៀបរៀបចំ និង ចំអិន

១. លាយគ្រឿងដែលបុកជាមួយនិង តៅហ៊ូ ស្លឹកញ ខ្ទិះដូង ស្ករ និង អំបិល ហើយម្ទេសក្រៀមកិន ឬ បុក។

២. ខ្ចប់គ្រឿងដែលអ្នកលាយហើយជាមួយនឹងស្លឹកចេកជារាងសាជី ឬ ត្រីកោណ។

៣. ដាក់ចំហុយនៅក្នុងហួត (ឆ្នាំងចំហុយ) ចំនួន ១០​ ទៅ ១៥ នាទី។

 


*************************